ជីផាត ភាគ២៖ ទៅលេងទឹកធ្លាក់ ៧ជាន់ និងមើលសត្វព្រៃនៅ Wildlife Alliance | Chi Phat Adventure Part 2

បន្ទាប់ពីភាគ១ ដែលយើងបានទៅលេងអូរទឹកវេទ និងចាក់បង្កងជាមួយអ្នកភូមិយ៉ាងសប្បាយរីករាយរួចមក ក្នុងភាគ២នេះ ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅបន្តដំណើរផ្សងព្រេង១ថ្ងៃពេញនៅតំបន់ជីផាត! យើងនឹងទៅសម្រាកកាយនៅ "ទឹកធ្លាក់៧ជាន់" (7-Floor Waterfall) ដែលជាកន្លែងថ្មីដ៏ស្រស់ស្អាត ថតរូបលេង និងដុតមាន់ញ៉ាំបាយថ្ងៃត្រង់យ៉ាងមានជាតិ។

មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានជិះម៉ូតូទៅមើលសត្វព្រៃកម្រៗដូចជា ខ្លាឃ្មុំ ប្រើស ក្តាន់ និងតាដក់ នៅមជ្ឈមណ្ឌល Wildlife Alliance មុននឹងត្រឡប់មកសម្រាកនៅផ្ទះស្នាក់ De-Forest Homestay ដែលមានបរិយាកាសត្រជាក់ស្រស់ស្រាយបំផុត។ តើការដើរលេងក្នុងព្រៃភ្នំជួរភ្នំក្រវាញលើកនេះសប្បាយយ៉ាងណាខ្លះ? កុំភ្លេចតាមដានទស្សនាវីដេអូនេះឱ្យដល់ចប់ណា៎!


📍 ចំណុចសំខាន់ៗក្នុងវីដេអូនេះ៖

  • ទឹកធ្លាក់៧ជាន់៖ ទឹកធ្លាក់ថ្មី ទឹកត្រជាក់ស្រេប និងកន្លែងថតរូបស្អាតៗ។

  • បាយថ្ងៃត្រង់កណ្តាលព្រៃ៖ បទពិសោធន៍ដុតមាន់ និងហូបបាយយ៉ាងសាមញ្ញតែមានក្តីសុខ។

  • Wildlife Alliance៖ ជួបជាមួយសត្វព្រៃ និងស្វែងយល់ពីការអភិរក្ស។

  • De-Forest Homestay៖ ផ្ទះស្នាក់បែបធម្មជាតិ ក្បែរព្រៃភ្នំ។

កុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹង ដើម្បីតាមដានភាគបន្តបន្ទាប់ទៀត!


Chi Phat Part 2: Exploring the Hidden 7-Floor Waterfall & Wildlife Encounter!

Following our shrimp-catching adventure at Ou Teuk Vet in Part 1, we are back with Part 2 of our Chi Phat journey! This time, we spent a full day diving deep into the beauty of the Cardamom Mountains. Our first stop was the stunning "7-Floor Waterfall," a relatively new spot where we spent the morning swimming, taking photos, and enjoying a delicious grilled chicken lunch by the water.

The adventure didn't stop there! We hopped on our motorbikes and headed to the Wildlife Alliance center to see rescued animals, including bears, sambar deer, and various bird species. We wrapped up our day by checking into the cozy De-Forest Homestay. If you want to see how much fun an off-grid trip to Chi Phat can be, make sure to watch until the end!

📍 Highlights of this video:

  • 7-Floor Waterfall: A hidden gem with pristine water and multi-level falls.

  • Jungle Picnic: Grilling chicken and enjoying a meal surrounded by nature.

  • Wildlife Alliance: Encountering rescued wildlife and learning about conservation.

  • De-Forest Homestay: Staying in a peaceful, eco-friendly accommodation.

If you love nature and adventure, please Like, Comment, and Subscribe to join me on the next trip!