ដំណើរផ្សងព្រេងបោះតង់នៅ ភ្នំទ័ពជាង៖ បទពិសោធន៍ជិះម៉ូតូកាត់ព្រៃនិងអោយត្រីសម្អាតធ្មេញនៅ អូរដីខ្សាច់
ដំណើរឆ្ពោះទៅកាន់ ស្រុកស្រែអំបិល
ដំណើរផ្សងព្រេងរបស់យើងបានចាប់ផ្តើមចេញពីភ្នំពេញ ជាមួយឡានជាទីស្រឡាញ់របស់យើងឈ្មោះ "តូងតាង"។ យើងបានបើកបរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឆ្ពោះទៅកាន់កំពង់សិលា ហើយបន្តទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីឆ្លងស្ពានស្រែអំបិល រួចយើងបានបត់ស្តាំចូលតាមផ្លូវគ្រួសក្រហមឆ្ពោះទៅ ស្ទឹងពពក។
ពួកយើងបានទៅដល់ ផ្ទះស្នាក់ ភូមិទឹកស្រែ ដើម្បីជួបជុំមិត្តភក្តិ រៀបចំអាហារពេលល្ងាច និងរៀបចំអីវ៉ាន់បោះតង់។ អ្វីដែលធ្វើឱ្យពួកយើងសើចសប្បាយខ្លាំងនោះគឺ Alisa ដែលជាការបោះតង់លើកដំបូងរបស់នាង នាងបានយួរទាំងភួយគេងនៅផ្ទះមកជាមួយផងដែរ!
អ័ព្ទព្រឹកព្រលឹមនៅស្ទឹងពពក និងការបើកម៉ូតូកាត់ព្រៃជ្រៅ
នៅពេលព្រឹកព្រលឹមនៅភូមិទឹកស្រែ ទិដ្ឋភាពពិតជាដូចឋានសួគ៌។ អ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លើផ្ទៃទឹក ហើយនៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមរះចែងចាំងបំបាត់កកស្ទះអ័ព្ទ គឺជារូបភាពដ៏ស្រស់ស្អាតឥតឧបមា។
ពួកយើងបានចាប់ផ្តើមជិះម៉ូតូឡើងទៅស្ទឹងពពក ដោយបានចូលជួបអ្នកនាំផ្លូវក្នុងសហគមន៍គឺ បងវិទ និង អ៊ំគុន។ បន្ទាប់ពីរៀបចំរួចរាល់ ពួកយើងបានបើកម៉ូតូពុះពារកាត់ព្រៃជ្រៅប្រមាណ ២ ទៅ ៣ ជួរព្រៃ ជួបឧបសគ្គផ្លូវលំបាកៗជាច្រើន រហូតបានទៅដល់ទីតាំងបោះតង់ ដែលមានទឹកធ្លាក់ដ៏ត្រជាក់នៅពីមុខតង់តែម្តង។
អូរដីខ្សាច់៖ អាងទឹកធម្មជាតិហែលទឹកអោយត្រីសម្អាតធ្មេញ
បន្ទាប់ពីរៀបចំតង់ ចម្អិនអាហារ និងលេងទឹកធ្លាក់រួច ពួកយើងបានបន្តដំណើរប្រមាណ ១០ នាទី (ជិះម៉ូតូ និងដើរជើង) ទៅកាន់ អូរដីខ្សាច់។ តាមផ្លូវ ពួកយើងបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃវាលស្មៅពណ៌បៃតង ស្របជាមួយដើមឈើក្រៀមឈរច្រងាង (ដោយសារតំបន់នេះជាទំនប់ទឹកនៅរដូវវស្សា)។
ពេលទៅដល់អូរដីខ្សាច់ ពួកយើងបានចុះលេងទឹក ហើយអ្វីដែលពិសេសបំផុតនោះគឺ មានត្រីតូចៗជាច្រើនមកខាំធ្មេញ និងសម្អាតស្បែកជើងរបស់យើងដោយធម្មជាតិ!
រាត្រីមើលផ្កាយ និងថ្ងៃរះជាមួយពពកក្រហម
ល្ងាចឡើង ពួកយើងបានត្រឡប់មកជុំរុំវិញ ដើម្បីធ្វើម្ហូប ជជែកកម្សាន្តរហូតដល់អធ្រាត្រ និងបានរៀបចំកាមេរ៉ាថតរូបផ្កាយ (Star Trails / Milky Way) យ៉ាងស្អាត។
លុះព្រឹកឡើង ពួកយើងបានភ្ញាក់ពីព្រលឹមដើម្បីទស្សនាថ្ងៃរះដែលមានពពកពណ៌ក្រហមឆ្អិនឆ្អៅ និងអ័ព្ទយ៉ាងត្រជាក់ជុំវិញជុំរុំ។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹក និងប្រមូលអីវ៉ាន់រួច ពួកយើងក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញដោយស្នាមញញឹម និងការចងចាំដ៏ស្រស់ស្អាតពីភ្នំទ័ពជាង។
📍 Phnom Tob Cheang | Sre Ambel | Koh Kong | Cambodia
Exploring Phnom Tob Cheang: Off-Road Jungle Camping & The Natural Fish Spa at Eau Dey Ksach
The Road to Sre Ambel
Our journey began from Phnom Penh aboard our beloved car, "Tong Tang." Driving down the Phnom Penh-Sihanoukville Expressway toward Kampong Sila, we made our way into Sre Ambel, Koh Kong. After crossing the Sre Ambel bridge, we took a right turn onto the red dirt road heading toward Stueng PoPok (Cloud River).
Our destination for the night was Phum Teuk Sre Homestay. As we gathered with friends to pack our camping gear and prep dinner, we shared a huge laugh with Alisa—it was her very first camping trip, and she brought a massive household blanket (ភួយ)!
Dawn at Cloud River & Into the Deep Jungle
Waking up at dawn at Phum Teuk Sre felt like stepping into a dream. A thick, ethereal mist blanketed the entire riverbank. As the morning sun broke through, burning away the foggy layer, the view turned pure gold.
We hopped on our motorbikes to ride up Stueng PoPok, stopping first at the house of Bong Vid, our lead guide, along with Uncle Kun. With gear strapped down and guides ready, we pushed into the wild. Riding through 2–3 dense jungle stretches wasn't easy—we faced rough trails, mud, and obstacles—but the adventure made reaching our campsite in front of a rushing waterfall all the more satisfying.
Eau Dey Ksach: The Fish Spa & Dead Tree Dam
After setting up tents, cooking, and splashing in the waterfall, we took a 10-minute ride and hike to Eau Dey Ksach. Along the path, the landscape was breathtaking: vibrant green grass contrasted against tall, standing dead trees—a unique environment created because this area floods into a dam during the rainy season.
When we jumped into the natural pool at Eau Dey Ksach, tiny fish immediately swam over. Sitting still in the clear water, we let the fish clean our teeth and nibble our skin—a completely natural, untouched fish spa!
Night Under the Stars & Morning Red Clouds
As evening set in, we returned to basecamp for dinner and late-night chit-chats around the campfire, setting up camera gear to capture star trails and the Milky Way across the dark Koh Kong sky.
The next morning rewarded us with another stunning sight: a fiery red sunrise bursting through the morning mist surrounding our tents. After a warm breakfast and packing up camp, we said goodbye to Phnom Tob Cheang and headed home with unforgettable memories.
📍 Phnom Tob Cheang | Sre Ambel | Koh Kong | Cambodia
📞 ព័ត៌មានបន្ថែម | More Info
Location / ទីតាំង: Phnom Tob Cheang, Sre Ambel District, Koh Kong Province (ភ្នំទ័ពជាង ស្រុកស្រែអំបិល ខេត្តកោះកុង)
Key Highlights / ចំណុចលេចធ្លោ: Eau Dey Ksach Natural Fish Spa, Stueng PoPok Foggy River, Waterfall Camping, Off-Road Trail (អាងទឹកធម្មជាតិអូរដីខ្សាច់, អ័ព្ទព្រឹកព្រលឹមស្ទឹងពពក, ការបោះតង់ក្បែរទឹកធ្លាក់)
Local Guides / អ្នកនាំផ្លូវ: Bong Vid & Uncle Kun (បងវិទ និង អ៊ំគុន)



