កោះអំពិល៖ ឋានសួគ៌លាក់ខ្លួននៅកោះកុង ជិះកាយ៉ាក់ថ្លាមើលផ្កាថ្ម និងញ៉ាំមឹកឆៅ | Koh Ampil Island Escape 🌊

តើអ្នកស្គាល់ "កោះអំពិល" ដែរឬទេ? នេះគឺជាកោះលាក់ខ្លួនដ៏ស្រស់ស្អាតមួយ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ទល់មុខនឹងកោះស្តេច។ ក្នុងវីដេអូនេះ "ចំណត" (Jomnot Explore) នឹងនាំអ្នកទាំងអស់គ្នាទៅសម្រាកកាយនៅកោះដ៏សែនមនោរម្យ ដែលសម្បូរទៅដោយផ្កាថ្ម ខ្យងដៃខ្លា និងទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់។

ទីនេះសាកសមបំផុតសម្រាប់អ្នកដែលចង់រត់គេចពីភាពអ៊ូអរ មកស្ដាប់សម្លេងរលកមុខបន្ទប់ និងរីករាយជាមួយសកម្មភាពប្លែកៗជាច្រើន។ តោះ! មកតាមដានជាមួយខ្ញុំថា តើការទៅលេងកោះអំពិលមានអ្វីពិសេសខ្លះ?

📍 សកម្មភាពដែល Jomnot Explore ណែនាំ៖

  • ជិះកាយ៉ាក់ថ្លា៖ មើលផ្កាថ្ម និងខ្យងដៃខ្លាដោយផ្ទាល់ពីលើទូក (រីសតថែទាំបានល្អខ្លាំង)។

  • សម្រាកកាយ៖ អង្គុយលើអង្រឹងមើលថ្ងៃលិចពីភោជនីយដ្ឋាន ឬមុជទឹកអាងដ៏ធំលើកោះ។

  • រសជាតិអាហារ៖ សាកសម្លម្ជូរកាពិកោះស្តេច និងមឹកឆៅជ្រលក់ទឹកត្រីកោះកុង (ជាតិខ្លាំងមែនទែន!)។

  • ការកម្សាន្ត៖ ជិះកង់ជុំវិញកោះ ជិះទូកស្ទូចត្រី និងស្ទូចមឹកនាពេលយប់។

🚗 របៀបធ្វើដំណើរ៖ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿន (ចុះច្រកទី៥ កំពង់សិលា) បត់ឆ្វេងទៅផ្លូវបំបែកកោះកុង-ព្រះសីហនុ ប្រហែល ២ម៉ោងទៀតដល់កំពង់ផែកោះស្តេច។ ខាងរីសតនឹងមកទទួលអ្នកពីទីនោះឆ្ពោះទៅកោះអំពិល។


Koh Ampil Uncovered: Transparent Kayaking & Luxury Island Living in Koh Kong! 🌴✨

Experience the allure of Koh Ampil, an enchanting hidden gem nestled in the Kirisakor District of Koh Kong Province, just across from Koh Sdach. In this vlog, Jomnot Explore takes you on a 250km journey from Phnom Penh to discover this pristine island paradise.

From crystal-clear waters to vibrant marine life, Koh Ampil offers the ultimate escape for those seeking serenity and adventure. Whether it's the thrill of night fishing or the peace of a beachside hammock, every moment here is pure bliss.

📍 Top Things to Do on Koh Ampil:

  • Transparent Kayaking: Marvel at protected coral reefs and tiger snails directly beneath your kayak.

  • Island Vibes: Catch breathtaking sunsets from a restaurant hammock or relax by the sound of waves in front of your room.

  • Authentic Flavors: Taste the famous Koh Sdach Shrimp Paste Soup and fresh raw squid with spicy Koh Kong fish sauce.

  • Explore & Play: Bike around the island, take a dip in the massive diving pool, or go on a squid fishing excursion.

🚗 How to Get There: Take National Road 4 or the Phnom Penh Expressway (Exit at Port 5, Kampong Seila). Drive 2 hours toward the Koh Sdach port, where the resort boat will pick you up for a quick transfer to the island.

If you enjoyed this tropical getaway, please Like, Comment, and Subscribe for more hidden gems with Jomnot Explore!